គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រី ចូលរួមរំលែកទុក្ខគ្រួសារសព ព្រិន្ទបាលឯក សួន រ៉ោន ដែលពលីដោយសារការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រី ចូលរួមរំលែកទុក្ខគ្រួសារសព ព្រិន្ទបាលឯក សួន រ៉ោន ដែលពលីដោយសារការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ

(ព្រះវិហារ)៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក សំ លាងទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបាននាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០,០០០,០០០រៀល និងគ្រឿងឧបភោគ-បរិភោគ ជូនចំពោះក្រុមគ្រួសារសពព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៨ឆ្នាំ។

សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅ ទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោក សំ លាងទ្រី បាននាំមកនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីស្លុតរន្ធត់ចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមសារនៃសព ដែលបាត់បង់កូនជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សួន រ៉ោន បានទៅចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ការលាចាករបស់ ព្រិន្ទបាលឯក សួន រ៉ោន ជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕











Previous Post Next Post