ព្រះវិហារ៖ ព្រឹក, ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ អមដំណើរ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និង ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ រួចបន្តដំណេីរ អញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យរៀបចំកន្លែងស្នាក់នៅ ដល់ប្រជាពលរដ្ឋ មកពីភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ចំនួន ៧៩គ្រួសារ ដែលបានស្នាក់នៅមណ្ឌលសុវត្ថិភាពតាកឹង ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ អមដំណើរ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ និង ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោកព្រិន្ទបាលឯក សួន រ៉ោន
ដោយ123bst
-
Tags:
ព័ត៌មានជាតិ











