គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ជិះម៉ូតូលឿនបុករថយន្តសាមុយ​មន្ទីរពហុព្យាបាល​ និង​សម្ភព​ ម៉ាលីសបុត្រ​ម៉ាលីបុត្រ ដែលកំពុងដឹកសពបុរសម្នាក់យកទៅខេត្តបាត់ដំបង​ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ជិះម៉ូតូលឿនបុករថយន្តសាមុយ​មន្ទីរពហុព្យាបាល​ និង​សម្ភព​ ម៉ាលីសបុត្រ​ម៉ាលីបុត្រ ដែលកំពុងដឹកសពបុរសម្នាក់យកទៅខេត្តបាត់ដំបង​ បណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់

ភ្នំពេញ: បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលរថយន្តសាមុយ មន្ទីពេទ្យម៉ាលីបុត្រ បើកឆ្លងផ្លូវ ពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ២២ខែធ្នូ ឆ្នាំ ២០២២នៅត្រង់ចំណុចស្តុបទួលពង្រតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ កែងនឹងផ្លូវមហាវីថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនគាត់ហេតុគេឃើញរថយន្តសាមុយ​មន្ទីរពហុព្យាបាល​ និង​សម្ភព​ ម៉ាលីសបុត្រ​ម៉ាលីបុត្រមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BM-9135ដឹកសពបុរសម្នាក់យកទៅខេត្តបាត់ដំបង ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ទិសដៅពីត្បូងតែជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់C- 125ស៊េរីឆ្នាំ ២០២២ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IZ-2240ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីចោមចៅទៅដៅពីលិចទៅកើតក្នុងល្បឿនលឿន ជ្រុលបុករថយន្តពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលឲ្យបោកផ្ទប់នឹងរថយន្តរងរបួសធ្ងន់ទាំងពីរនាក់។ ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកសពនៅនិងរថយន្តសាមុយត្រូវផ្ទេដាក់រថយន្តសាមុយមួយគ្រឿងទៀតដើម្បីបញ្ជូនទៅស្រុកកំណើតបន្ត។





ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរលទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

Previous Post Next Post