គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បង្ក្រាបករណីគាស់ផ្ទះ កាច់.ក ម៉ូតូ ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ នៅភ្នំពេញ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

បង្ក្រាបករណីគាស់ផ្ទះ កាច់.ក ម៉ូតូ ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់ នៅភ្នំពេញ

ភ្នំពេញ: យោងតាមផេកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការបទល្មើសជាក់ស្តែង ក្នុងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាច់កម៉ូតូ)ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖

១/ ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ

២/ ឈ្មោះ ផូ សម្ភស្ស ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ

៣/ ឈ្មោះ ស្រស់ រតនា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ

៤/ ឈ្មោះ លន់ រដ្ឋា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ កំពុងធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាកPCX ពណ៌ស ស៊េរីឆ្នាំ២០២១ មិនមានស្លាកលេខ បន្ទាប់មកកម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួននាំយកមកសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។




ក្រោយពីការសួរនាំជនសង្ស័យ ០៤នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាក PCX ពណ៌ស ស៊េរីឆ្នាំ២០២១ មិនមានស្លាកលេខ ពិតប្រាកដមែន។

វត្ថុតាងដកហូតមាន៖ ម៉ូតូ០២គ្រឿងម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០២១ មិនមានស្លាកលេខ (ម៉ូតូជនរងគ្រោះ), ម៉ាក Today ពណ៌ប្រផេះ មិនមានស្លាកលេខ (ម៉ូតូសំរាប់ធ្វើសកម្មភាព) និងសម្ភារ:សំរាប់ធ្វើសកម្មភាពកាច់.ក បច្ចុប្បន្នម៉ូតូខាងលើ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

Previous Post Next Post