គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
គ្រោះថ្នាក់ចរាចរណ៍ រវាងឡានមួយគ្រឿងបុករះម៉ូតូ និងឡានរបស់តារាចម្រៀងស្រី គង់ កែវមរកត នៅភ្លើងស្តុបសេះមាស ខ្ទេចទាំងស្រុង
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

គ្រោះថ្នាក់ចរាចរណ៍ រវាងឡានមួយគ្រឿងបុករះម៉ូតូ និងឡានរបស់តារាចម្រៀងស្រី គង់ កែវមរកត នៅភ្លើងស្តុបសេះមាស ខ្ទេចទាំងស្រុង

ភ្នំពេញ ៖  ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រកែងនឹងមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនកេីតហេតុគេឃើញរថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ2BF-3943បើកបរដោយតារាចម្រៀង គង់ កែវមរកត និងរួមដំណើរដោយនារីម្នាក់ទៀតធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកPORSCHE CAYENNE ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ2AX-0299 បើកបរដោយជនជាតិចិនម្នាក់ធ្វេីដំណេីរស្របទិសគ្នាយ៉ាងលឿនមកបុករថយន្តព្រូស ពីក្រោយពេញទំហឹង និងជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2022 ពាក់ផ្លាកលេខភ្នំពេញ1JF-8918ដែលចតលើចិញ្ចើមផ្លូវពេញទំហឹងរុញផ្ទប់នឹងរបងដីឡូត៍មួយកន្លែង ធ្វើឱ្យម៉ូតូនិងរថយន្តទាំងបីគ្រឿងខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះឡេីយ ។ 

 





ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងបីសម្របសម្រួលគ្នាមួយជំហានសិន ។ ក្រោយមក ភាគីខាងរថយន្តបង្កបើកបរដោយជនជាតិចិនបានចេញសំណងដោយទិញយករថយន្តToyota Priusក្នុងតម្លៃ14,800 ដុល្លារនិងម៉ូតូចំនួន 2,750 ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Previous Post Next Post