គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ស្រាវជ្រាវ បង្រ្កាបមុខសញ្ញាលក់ ចែកចាយ និងប្រេីប្រាស់គ្រឿងញៀន នៅខេត្តកណ្តាល
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ស្រាវជ្រាវ បង្រ្កាបមុខសញ្ញាលក់ ចែកចាយ និងប្រេីប្រាស់គ្រឿងញៀន នៅខេត្តកណ្តាល


កណ្តាល៖ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ ស្រាវជ្រាវ បង្រ្កាបមុខសញ្ញាលក់ ចែកចាយ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់យ៉ាងសកម្មចំនួន៣ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំសំពៅពូន ស្រុកកោះធំ ដោយបានឃាត់ខ្លួនជនសង្ស័យ០៦នាក់ រួមជាមួយថ្នាំញៀនសរុប១៧កញ្ចប់ ស្មេីទម្ងន់១៨,៨៣ក្រាម និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រេីប្រាស់គ្រឿងញៀនមួយចំនួនទៀត។


ទីតាំងទី១ ករណីរក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១១:១០នាទី ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ សឿ កុយ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេខេត្តកណ្ដា ដោយឃាត់ខ្លួនជនសង្ស័យ០៤នាក់៖១-ឈ្មោះ សឿ កុយ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុ។, ២-ឈ្មោះ ស៊ុំ សូនី (ហៅភ័ក្ត្រ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុ។, ៣-ឈ្មោះ សុវណ្ណ វណ្ណៈ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិកប៉ាល់គឿង ឃុំសំពៅពូន។និង៤-ឈ្មោះ អឿន សុខអ៉ីម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ថ្កុល ឃុំសំពៅពូន។

ទីតាំងទី២ ករណីជួញដូរដោយខុសច្បាប់នូនូវសារធាតុញៀននៅវេលាម៉ោង១២:៣០នាទីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ ពិន វណ្ណៈ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេខេត្តកណ្ដា ដោយឃាត់ខ្លួនជជនសង្ស័យម្នាក់ឈ្មោះ រឿន ចិត្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុ។ ចំណែកជនសង្ស័យ០១នាក់ទៀតឈ្មោះ ពិន វណ្ណៈ រត់គេចខ្លួនបាត់។




ទីតាំងទី៣ ករណីជួញដូរដោយខុសច្បាប់នូនូវសារធាតុញៀនៅវេលាម៉ោង១៣:០០នាទី ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជនសង្ស័យ លន់ រ៉ា ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេខេត្តកណ្ដា ដោយឃាត់ខ្លួនជជនសង្ស័យម្នាក់ឈ្មោះ លន់ រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ-ឃុំកេីតហេតុ។  ជនសង្ស័យទាំង០៦នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត បន្តចាត់ការតាមនីតិវិធី៕

Previous Post Next Post