គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្ដមួយគ្រឿង ទៅបុកស្លាកប៉ាណូ និងជញ្ជំាងផ្ទះប្រជាពលរដ្ឋធ្លុះដល់ក្នុង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

បុរសម្នាក់ ទំនងជាស្រវឹងស្រា បើករថយន្ដមួយគ្រឿង ទៅបុកស្លាកប៉ាណូ និងជញ្ជំាងផ្ទះប្រជាពលរដ្ឋធ្លុះដល់ក្នុង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ


ភ្នំពេញ ៖  កាលពី ថ្ងៃ ទី១៧ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  ខណៈយប់ជ្រៅស្ងាត់ជ្រងំ បងប្អូនប្រជាពលរដ្ឋក្នុងភូមិសម្រាន្តលង់លក់ ស្រាប់តែលឺសម្លេងក្ដាំងដូចរន្ទះ ទេីបភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងម្ចាស់ផ្ទះបេីកទ្វាចេញមកមេីលក៏ឃេីញរថយន្តមួយគ្រឿងម៉ាក ឡិចស៉ីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-6172 កៀបជាប់ស្លាកប៉ាណូមួយដេីម និងជាប់ជញ្ចាំងផ្ទះប្រជាពលរដ្ឋធ្លុះដល់ខាងក្នុងរងការខូចខាតយ៉ាងដំណំ បន្ទាប់មកក៏មានបុរសម្នាក់ដែលជាតៃកុងបេីកទ្វាពីរថយន្តបង្កទំនងជាស្រវឹងស្រា ប៉ុន្តែក៏មានទំនួលខុសត្រូវដឹងខ្លួនខុស ។





 សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឲ្យភាគីម្ចាស់ផ្ទះ និងតៃកុងរថយន្តបង្កសម្របសម្រួលគ្នាអស់មួយសន្ទុះធំ ចុងក្រោយតៃកុងរថយន្តបង្កព្រមសងថ្លៃខូចខាតទាំងស្លាកប៉ាណូ និងជញ្ជំាងផ្ទះប្រជាពលរដ្ឋ ចំនួន2600$ ដេីម្បីបញ្ចប់រឿង រួចស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

Previous Post Next Post