🛑 ទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ បើកលេងមិនខ្លាចច្បាប់បន្តិចទាល់តែសោះ!!ដែលស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សំណូមពរដល់លោក ថេង កុសល់ នាយប៉ុស្តិ៍នគរបាលចោមចៅទី៣ ជាពិសេសសំណូមពរដល់លោក សក់ ចាន់កញ្ញារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ សូមដាក់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យនិងធ្វើការទប់ស្កាត់បង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញខាងលើនេះផងទាន ។ដើម្បីឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត។
ដោយ123bst
-
Tags:
ល្បែងស៊ីសង


