ខេត្តព្រៃវែង÷ នៅរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ វគ្គបំប៉នជំនាញលំហាត់របៀប និងប្រើប្រាស់អាវុធ វគ្គបំប៉នជំនាញលំហាត់របៀប និងវគ្គបំប៉នជំនាញការពារសន្តិសុខជូនថ្នាក់ដឹកនាំឥស្សរជនជាន់ខ្ពស់ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។
ក្នុងពិធីនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអនុផែន លោកនាយការិយាល័យទាំង ៣០ លោកប្រធានអង្គភាពទាំង២ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៧ និងអស់លោកលោកស្រី វរសេនីយ៍ អនុសេនីយ៍ ដែលជាសិក្ខាកាមទាំង៤វគ្គ ។