…………………..
នៅល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នេះ រួមជាមួយភរិយា ចូលរួមជាអធិបតីកម្មវិធី “សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃគណៈកម្មការរៀបចំកម្មវិធី “សមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង” ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក៏ដូចជាពេលវេលាបន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ចាត់ចែងរៀបចំធ្វើឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចការរំពឹងទុក។
ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរជនទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈ ចូលរួមចំណែកធ្វើកិច្ចការសង្គមក្នុងខេត្តព្រៃវែង តាមរយៈកម្មវិធីសមោសរដើម្បីការងារសង្គមខេត្តព្រៃវែង នេះ។ កាយវិការដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រីទាំងអស់ ពិតជាបង្ហាញឱ្យឃើញនូវឆន្ទៈ ស្មារតី និងបេះដូង ក្នុងការចែករំលែកមួយ ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងសម្រាប់មូលដ្ឋានខេត្តព្រៃវែង និយាយដោយឡែក។
សកម្មភាពចូលរួមពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព បង្កើត ទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដោយមិនប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាងនេះទៅទៀត សកម្មភាពដ៏ល្អនេះ គឺជាការបន្តនូវវប្បធម៌ចែករំលែក ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាបានសង្គមជាតិមួយដ៏រឹងមាំ និងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលនៃសន្តិភាព។ ជំនួយរបស់សប្បុរសជនទាំងអស់ ទាំងពេលកន្លងមក ក៏ដូចជាពេលនេះ ពិតជាបានជួយដល់រដ្ឋបាលខេត្តព្រៃវែង ឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយនិងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ពិសេសឆ្លើយតបបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើងនិន្នាការនយោបាយ៕