នៅព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញទទួលជួបជាមួយលោក Amir Khan ប្រធានគម្រោងអភិបាលកិច្ច នៃអង្គការ UNDP និងលោក Satyajit Suri ទីប្រឹក្សាអន្តរជាតិរៀបចំផែនការយុទ្ធសាស្រ្តជាតិដំណាក់កាលទី២ (NSPI 2) និងសហការី ចូលជួបពិភាក្សាការងារ។
ក្នុងកិច្ចពិភាក្សានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី តំណាងអង្គការ UNDP និងតំណាងអង្គការ Vital Strategies និងលោក លោកស្រីអនុប្រធាននាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕











