
នារសៀលថ្ងៃអង្គារ ០២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ស្យាហារ៉ូឌីន អ៊ន ( H.E.Mr. Shaharuddin Onn ) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងការទូតឱ្យកាន់តែជិតស្និទ្ធ និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធលេីវិស័យទេសចរណ៍ ពាណិជ្ជកម្ម។
Tags:
ព័ត៌មានជាតិ











