គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណវត្តស្វាយជ្រំ បានរៀបចំពិធីបើកបវេសនកាលពុទ្ធិកសិក្សាទូទាំងក្រុងអរិយក្សត្រ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមព្រះរាជាធិបតី សម្ដេចព្រះ ឧត្ដមមុនី ជា សំអាង ព្រះមេគណខេត្តកណ្ដាល និងជាព្រះចៅអធិរាជវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន និងគណៈអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ 

គួរបញ្ជាក់ផងដែរថា៖ ពុទ្ធិកអនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន អរិយក្សត្រ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ មានសមណសិស្សចូលរៀនសរុបចំនួន ១៥៥ អង្គ៖

ពុទ្ធិកអនុវិទ្យាល័យ ឆ្នាំទី១មានសមណសិស្សចំនួន ៤៥ អង្គ

ពុទ្ធិកអនុវិទ្យាល័យ ឆ្នាំទី២មានសមណសិស្សចំនួន ២៨ អង្គ

ពុទ្ធិកអនុវិទ្យាល័យ ឆ្នាំទី៣មានសមណសិស្សចំនួន ៣១ អង្គ

ពុទ្ធិកបឋមសិក្សា បាលីរង មានសមណសិស្សចំនួន ៥១ អង្គ

ដែលនិមន្តមកពីតាមបណ្តារាជធានី-ខេត្តចំនួន ២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមការបង្ហាត់បង្រៀន របស់ព្រះគ្រូ ធម្មាចារ្យ ព្រះគ្រូឧទ្ទេសាចារ្យ និងលោកគ្រូ អ្នកគ្រូចំនួន ១៤អង្គ/នាក់ ក្នុងនោះគ្រូជាព្រះសង្ឃចំនួន ២អង្គ និងគ្រូជាគ្រហស្ថចំនួន ១២នាក់ (ស្រី ៣នាក់ ប្រុស ៩នាក់)។ ហើយគ្រឹះស្ថានពុទ្ធិកសិក្សាមួយនេះ បានបណ្តុះបណ្តាលធនធាន ព្រះសង្ឃ ផ្នែកពុទ្ធិកបឋមសិក្សាបាលីរងបានចំនួន ៣៣ ជំនាន់ស្មើ ២៤៣៣អង្គ និងផ្នែកពុទ្ធិកមធ្យមសិក្សាបឋមភូមិ បានចំនួន ១៦ ជំនាន់ស្មើ ៥៩៨អង្គ/នាក់ ព្រមទាំងបានបញ្ជូនព្រះសង្ឃសមណសិស្ស ដែលមានចំណេះដឹងជ្រៅជ្រះ ដើម្បីទៅបន្តការសិក្សានៅក្រៅប្រទេសជាច្រើនអង្គផងដែរ ដូចជានៅប្រទេសឥណ្ឌា ស្រីលង្កាជាដើម។






















Previous Post Next Post