
នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកសិក្ខាសាលាពិនិត្យមើលទ្បើងវិញវឌ្ឍនភាពការងារកែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលសិក្ខាសាលានេះ ធ្វើឡើងរយៈពេល០២ថ្ងៃ ដោយផ្តោតលើ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កម្មវិធីនេះប្រព្រឹត្តនៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង រាជធានីភ្នំពេញ។
Tags:
ព័ត៌មានជាតិ















