ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំក្រុមការងារអន្តរក្រសួង (មានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ នឹងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវ១ខ្សែ(ផ្លូវរលួស.តាផូ)ដោយក្រាលល្បាយក្រួសប្រវែង១៣០០០ម៉្រែត តភ្ជាប់ពីផ្លូវជាតិលេខ៥៦ ចំណុចឃុំរលួស ទៅដល់ភូមិតាផូ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលទទួលការអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ការចុះពិនិត្យនោះដោយមានការចូលរួមអមដំណើរដោយលោកស្រី កែវ ពេជ្ជតា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ តំណាងឲ្យលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ និងក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥៕
BY: B.S.T
BY: B.S.T








