គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទ១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានអនុគណៈកម្មការចរាចរណ៍ផ្លូវគោកខេត្ត
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទ១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានអនុគណៈកម្មការចរាចរណ៍ផ្លូវគោកខេត្ត

សាលប្រជុំសេះស នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកែប បានរៀបចំប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទ១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានអនុគណៈកម្មការចរាចរណ៍ផ្លូវគោកខេត្ត និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង  ស្រុក លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ យុវជន និងសិស្សានុសិស្សសរុបជាង ៣០០ នាក់។

  ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនឹងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងយល់ដឹងកត្តាហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកអោយនៅកម្រិតទាបបំផុត។

 









ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍លេីកឡេីងក្នុងពិធីនោះផងដែរថា៖ ចរាចរណ៍ផ្លូវគោក បានក្លាយជាវិញ្ញាសារដ៏ចម្បង ជាការព្រួយបារម្មដ៏ធំបំផុត និងជាកត្តាមួយដែលធ្វើអោយជីវិតមនុស្ស ជួបនូវការនិរាសព្រាត់ប្រាស់ពីក្រុមគ្រួសារ និងពិការភាពជាដេីម។ 

  ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកែប បានកើនឡើង ៣២/២៣ បើធៀបរយៈពេល ៩ខែដូចគ្នា ក្នុងឆ្នាំ២០២៣ មានការកើនឡើង ៩លើក ស្មើនិង ៣៩,១៣%។ កត្តាទាំងនេះ បណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ ខ្វះការអព្យាស្រ័យ បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងដោយប្រថុយប្រថាន ខ្វះការប្រុងប្រយ័ត្ន…។ល។

  ឯកឧត្តម បន្តថា៖ ដើម្បីអោយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គមរបស់យើងកាត់បន្ថយមកនៅត្រឹមកម្រិតទាប ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់ ខ្ញុំសូមស្នើដល់សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ បទបញ្ញត្តិចរាចរណ៍ផ្លូវគោក អោយមានប្រសិទ្ធភាពខ្ពស់ និងត្រូវផ្សព្វផ្សាយ អោយបានទូលំទូលាយ ដល់ក្មួយៗ សិស្សានុសិស្ស  ប្រជាពលរដ្ឋគ្រប់ស្រទាប់អោយបានយល់ដឹងកាន់តែខ្ពស់អំពីវិធានការនានា និងច្បាប់ចរាចរណ៍ផ្លូវគោក៕

Previous Post Next Post