គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំស្តីពីការគ្រប់គ្រងទឹកនៅតាមបណ្តាអាងទឹក ក្នុងដែនសមត្ថកិច្ចមន្ទីររាជធានី-ខេត្ត
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំស្តីពីការគ្រប់គ្រងទឹកនៅតាមបណ្តាអាងទឹក ក្នុងដែនសមត្ថកិច្ចមន្ទីររាជធានី-ខេត្ត

នៅទីស្ដីការក្រសួង នារសៀលថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំស្ដីពីការគ្រប់គ្រងទឹកនៅតាមបណ្ដាអាងទឹកនីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់មន្ទីររាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូហ្សូម(Zoom)។ 

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជធានី-ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីររាជធានី-ខេត្តឱ្យបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈក្នុងការរំដោះទឹក ពង្វាងទឹកជំនន់តាមគ្រប់រូបភាព និងមធ្យោបាយនានា ជាពិសេសបន្តពិនិត្យតាមដានស្ថានភាពទឹកជាប្រចាំនៅតាមអាងទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសនូវផលប៉ះពាល់ពីហានិភ័យទឹកជំនន់រដូវវស្សាដែលអាចកើតឡើងដោយពុំបានចាត់ចែងទាន់ពេលវេលា និងត្រៀមរក្សាទឹកទុកតាមលក្ខណៈបច្ចេកទេសក្នុងកម្រិត ៥០% នៃបរិមាណទឹកសរុបសម្រាប់ការប្រើប្រាស់នារដូវប្រាំង។














ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីររាជធានី-ខេត្តទាំងអស់សហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងតំបន់ដែលទទួលរងហានិភ័យពីជំនន់ទឹកភ្លៀង ជួយណែនាំពីការស្នាក់នៅទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន រក្សាការរស់នៅស្អាត ការហូបស្អាត ផឹកស្អាតជាដើម។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាបដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ និងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គនិងទន្លេសាប ក្នុងប្រទេសថៃ និងប្រទេសឡាវ បានបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែនៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបណ្តាលឱ្យទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់តំបន់មួយចំនួនទឹកឡើងជិតដល់និងលើសពីកម្ពស់ប្រុងប្រយ័ត្នទៀតផង៕

Previous Post Next Post