គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភាកម្ពុជាស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុប នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ រដ្ឋសភាកម្ពុជាស្វាគមន៍គ្រប់គណៈប្រតិភូសភាអឺរ៉ុប នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល (Jan Zahradil)  សមាជិកសភាអឺរ៉ុប និងជាអនុប្រធានទី១ នៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ  ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួប ឯកឧត្តមនិងគណៈប្រតិភូនាឱកាសនេះ។

ឯកឧត្តមបានជម្រាបសម្តេចប្រធានរដ្ឋសភា ពីគោលបំពេញមកបំពេញទស្សនកិច្ចនៅ  កម្ពុជា គឺតបតាមការអញ្ជើញរបស់គណៈកម្មការកិច្ចបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីធ្វើបទបង្ហាញ អំពី «កិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប» ជូនសមាជិក សមាជិការដ្ឋសភា និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។









សម្តេចមហារដ្ឋសភាធិការធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ច របស់ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសមកកាន់រដ្ឋសភា ក្នុងការចូលរួមក្នុងសិក្ខាសាលាដែលមានអត្ថន័យជាស្ពានធ្វើឱ្យទំនាក់ទំនងរវាងរដ្ឋសភាកម្ពុជា និងសភាអឺរ៉ុបកាន់តែរឹងមាំគ្រប់ជ្រុងជ្រោយឡើង ដើម្បីផ្តល់នូវផលប្រយោជន៍ដល់ប្រជាជន នៃភាគីទំាងពីរ។

សម្តេចប្រធានបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា បើកចំហស្វាគមន៍ជានិច្ច ដល់គណៈប្រតិភូសភាអឺរ៉ុបមកបំពេញទស្សនកិច្ច ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងគោលបំណង់ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយយកពលរដ្ឋជាស្នូល។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងសហភាពអឺរ៉ុប បានផ្តើមឡើងនៅឆ្នាំ១៩៩៤ ហើយភាគីទំាងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅឆ្នាំ១៩៩៧។ អឺរ៉ុបជាដៃគូសំខាន់ផ្នែកមនុស្សធម៌ និងពាណិជ្ជកម្ម របស់កម្ពុជា។ ក្នុងកំឡុង នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សហភាពអឺរ៉ុបបានផ្តល់ជំនួយដល់កម្ពុជាជាថវិកា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសម្រាប់កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ចំនួន ០២លើក ដោយមានទំហំទឹកប្រាក់សរុប ៤៩៩លានអឺរ៉ូ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល បានគូសបញ្ជាក់ថានៅពេលនេះ ជាពេលវេលាសមស្របដែលកម្ពុជានិងសហភាពអឺរ៉ុបពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយគ្នា ដោយឈរលើផលប្រយោជន៍ពលរដ្ឋជាស្នូល។ កម្ពុជាទើបរៀបចំការបោះឆ្នោតដោយជោគជ័យហើយសហភាពអឺរ៉ុប នឹងរៀបចំការបោះឆ្នោតនៅនៅ ខែមិថុនា ខាងមុខនេះដែរ។ 

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូថា រដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រឡើងបានប្រមាណជាង៤ខែប៉ុណ្ណោះ។ នៅក្នុងរដ្ឋសភាកម្ពុជាអាណត្តិទី៧នេះ  មានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងចំណោមគណបក្សនយោបាយចំនួន១៨ ដែលបានចូលរួមបោះឆ្នោតកាលពីខែកក្កដា ដែលជាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ មានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត និងមានពលរដ្ឋជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ដោយទទួលបានសំឡេងគំាទ្រច្រើនលើសលប់ មិនធ្លាប់មានតំាងពីការបោះឆ្នោតឆ្នាំ១៩៩៣មក បានធ្វើឱ្យកម្ពុជាផ្ទេរការដឹកនាំប្រទេសពីឥស្សរជនជំនាន់មុន មកឥស្សរជនបន្តវេនដែលជាយុវជន វ័យក្មេងមានទំាងចំណេះដឹង និងថាមពលបានរលួន គ្មានអំពើរហិង្សា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមិនធ្លាប់មាន ក្នុងរយៈពេលជាង៥០០ឆ្នាំ របស់កម្ពុជា។

សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភានិងរាជរដ្ឋាភិបាល អាណត្តិទី៧ បានចេញដំណើរដោយភាស្វាហាប់ ក្នុងការបម្រើពលរដ្ឋនិងប្រទេសជាតិ ដោយមានឆន្ទៈខ្ពស់និងគោលដៅច្បាស់លាស់ធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។  ការសម្រេចបាននូវគោលដៅនេះ មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ប្រទេសជាមិត្ត ដែលមានសហភាពអឺរ៉ុបមួយផងនោះទេ។

ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល មានដើមកំណើតនៅសាធារណរដ្ឋឆេក។ សាធារណរដ្ឋឆេក ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានគង់ប្រថាប់នៅសិក្សាពីថ្នាក់បឋមសិក្សា រហូតឧត្តមសិក្សា។ នៅក្នុងឱកាសជូបពិភាក្សាការងានេះ ឯកឧត្តម ហ្សាន ហ្សារ៉ាឌីល និងសម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរ ដែលមានភាពស្អិតរមួត ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយគ្នា ផងដែរ៕

Previous Post Next Post