គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបុស្បុកតម្កល់រូបសំណាកព្រះគ្រូរបស់ សម្តេចតេជោ នៅខេត្តក្រចេះ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបុស្បុកតម្កល់រូបសំណាកព្រះគ្រូរបស់ សម្តេចតេជោ នៅខេត្តក្រចេះ

នៅព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធជាផ្លូវការនូវបុស្បុក តម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលនៅជាកុមារភាព ស្ថិតនៅចំណុចស្ពានពាមទេ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានបន្ទាប់ពីបានសាងសង់ចប់ជាស្ថាពរ។ 

បុស្បុកនេះ សាងសង់ឡើង ដេីម្បីរំលឹកអនុស្សាវរីយ៍ដល់វីរភាពរបស់សម្ដេចតេជោ កាលនៅពីកុមារភាព ហើយសម្តេចក៏ធ្លាប់នៅវត្ត និងទទួលបានការបីបាច់ថែរក្សានិងអប់រំ ពីសំណាក់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាព្រះគ្រូរបស់សម្តេច។

សំណង់បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចតេជោនៅកុមារភាពនេះ ធ្វេីឡើងទៅតាមរចនាបទខ្មែរទាំងស្រុង ដោយមានទំហំខាងក្នុង ប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់២,៧ម៉ែត្រ រូបសំណាក សម្តេចតេជោ ហ៊ុន សែន កំពស់១,៦៨ម៉ែត ធ្វើអំពីស្ពាន់ និងមានរៀបចំសួនច្បារ ដាំដើមឈើ ខឿនសួន បង្គោលភ្លើង ចំណតរថយន្ត និងការងារតុបតែងលំអស្ពាន ៕















Previous Post Next Post