គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលជំនាញស្តីពីការគ្រប់គ្រងការបង្រៀន និងការអប់រំនៅកម្ពុជា
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលជំនាញស្តីពីការគ្រប់គ្រងការបង្រៀន និងការអប់រំនៅកម្ពុជា

រាជធានីភ្នំពេញ៖ ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីសាស្ត្រាចារ្យ Zhou Ya ព្រឹទ្ធបុរសនៃវិទ្យាស្ថានបច្ចេកទេស និងវិជ្ជាជីវៈ នីងបូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសិក្ខាសាលាបណ្តុះបណ្តាលជំនាញស្តីពីការគ្រប់គ្រងការបង្រៀន និងការអប់រំនៅកម្ពុជា នៅមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ រាជធានីភ្នំពេញ។

ថ្លែងសុន្ទរកថានៅក្នុងពិធីនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា តាមរយៈការបណ្តុះបណ្តាលរយៈពេល១៥ ថ្ងៃកន្លងមកនេះ សិក្ខាកាមបានយល់ដឹងទូទៅអំពីស្ថានភាពបច្ចុប្បន្ន និងនិន្នាការនៃការវិវត្តន៍គរុកោសល្យថ្មីៗ និងការបង្រៀន និងការអប់រំនៅក្នុងប្រទេសចិន។  វគ្គសិក្ខាសាលាបណ្តុះបណ្តាលជំនាញ នេះអាចផ្តល់ជាឯកសារយោងសម្រាប់ការអភិវឌ្ឍន៍នៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ នៅកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ក្នុងវិស័យអប់រំគរុកោសល្យ ដែលផ្តល់សារប្រយោជន៍ដល់មន្ត្រីអប់រំនៅថ្នាក់កណ្តាល គ្រូឧទ្ទេសនៅតាមស្ថាប័នបណ្តុះបណ្តាលគ្រូ និងសាលាចំណេះទូទៅ និងបច្ចេកទេស ទទួលបាននូវវិធីសាស្ត្របង្រៀនថ្មីៗ និងអភិវឌ្ឃចំណេះដឹងឆ្លើយតបនឹងការរីកចម្រើននៅក្នុងតំបន់ និងសកលលោក។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាល តែងតែផ្តល់ហិរញ្ញវត្ថុ បច្ចេកទេស និងគរុកោសល្យថ្មី ក្នុងការបណ្តុះបណ្តាលបុគ្គលិកអប់រំ។  តួយ៉ាងវគ្គសិក្ខាសាលាបណ្តុះបណ្តាលជំនាញនាថ្ងៃនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់មន្ត្រីអប់រំនៅថ្នាក់កណ្តាល គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អញ្ជើញមកពីសាលាគរុកោសល្យ និងវិក្រឹត្យការ និងសាលាចំណេះទូទៅ និងបច្ចេកទេស ទូទាំងរាជធានី ខេត្ត យកចំណេះដឹងទ្រឹស្តីដែលទទួលបាន ទៅប្រើប្រាស់ជាក់ស្តែងនៅកន្លែងធ្វើការងាររៀងៗខ្លួន។ 



ទន្ទឹមនេះ ឯកឧត្តម បានកោតសរសើរដល់អ្នករៀបចំកម្មវិធីគឺ វិទ្យាស្ថានពហុបច្ចេកទេស និងវិជ្ជាជីវៈនីងបូ នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានចូលរួមសហការរៀបចំកម្មវិធី តាំងពីដើមរហូតមកដល់ទីបញ្ចប់ ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះ លោកស្រី សាស្រ្តាចារ្យ Zhou Ya ព្រឹទ្ធបុរសមហាវិទ្យាល័យអភិវឌ្ឍន៍ នៃវិទ្យាស្ថានពហុបច្ចេកទេស និងវិជ្ជាជីវៈនីងបូ ក៏បានមានប្រសាសន៍ថា  សិក្ខាសាលាបណ្តុះបណ្តាលជំនាញនេះបានផ្តល់នូវមេរៀនល្អៗ និងចំណេះដឹងសម្រាប់ការអភិវឌ្ឍន៍ការអប់រំបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ជាមូលដ្ឋានគ្រឹះដ៍សំខាន់សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ចិន-កម្ពុជា ក្នុងវិស័យអប់រំគរុកោសល្យដែលផ្តល់សារប្រយោជន៍ដល់គ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងសាលាចំណេះទូទៅ និងបច្ចេកទេសទទួលបាននូវវិធីសាស្ត្របង្រៀនថ្មីៗ និងអភិវឌ្ឈចំណេះដឹងឆ្លើយតបនឹងការរីកចម្រើននៅក្នុងតំបន់ និងសកលលោក។ តាមរយៈកិច្ចសហប្រតិបត្តិការ វគ្គបណ្ដុះបណ្ដាលជំនាញនេះ នឹងនាំឱ្យភាគីទាំងពីរអាចឈានទៅរកការសហការលើការអនុវត្តគម្រោងការអប់រំវិជ្ជាជីវៈ និងបច្ចេកទេសរួមគ្នានៅកម្ពុជានាពេលអនាគត។
គួរបញ្ជាក់ផងដែរថា វគ្គសិក្ខាសាលាបណ្តុះបណ្តាលជំនាញនេះ ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្រោមការគាំទ្រហិរញ្ញវត្ថុពីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន និងការគាំទ្របច្ចេកទេសពីវិទ្យាស្ថានពហុបច្ចេកទេស និងវិជ្ជាជីវៈនីងបូ ក្នុងកម្រិតអន្តរជាតិមួយ ស្តីពីជំនាញការគ្រប់គ្រងការបង្រៀន និងការអប់រំនៅកម្ពុជា រយៈពេល១៥ថ្ងៃ ជូនដល់មន្ត្រីអប់រំនៃអង្គភាពថ្នាក់កណ្តាល គ្រូឧទ្ទេសមកពីស្ថាប័នបណ្តុះបណ្តាលគ្រូ និងសាលារៀនចំណេះទូទៅ និងបច្ចេកទេស រាជធានី-ខេត្ត ដែលមានសិក្ខាកាមចូលរួមសរុប ៤០នាក់។





Previous Post Next Post