
បញ្ជីរាយនាមបេក្ខជនប្រឡងជាប់ជាស្ថាពរសម្រាប់ការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣។
នេះគឺជាសមិទ្ធផលនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានដាក់ចេញ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងកសាងសហគមន៍កសិកម្មទំនើប ដោយធ្វើការរុញមន្ត្រីកសិកម្មដល់មូលដ្ឋាន ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើដល់ប្រជាកសិករនៅតាមគោលដៅសក្តានុពលនៃសកម្មភាពកសិកម្ម។ ជាលទ្ធផល មន្ត្រីកសិកម្មឃុំ ចំនួន ២៥០នាក់ បានជាប់ជាស្ថាពរ ដែលនឹងក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើប្រជាកសិករនៅមូលដ្ឋាន ក៏ដូចជាបម្រើជាតិ និងប្រជាជននៅក្នុងវិស័យកសិកម្ម ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចមូលដ្ឋាន។


















