
ពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន ៤០រូប ក្នុងខេត្តព្រះសីហនុ
ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA ខេត្តព្រះសីហនុ ចំនួន ៤០ នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ និងផ្ដល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សសិស្សនិទ្ទសA ចំនួន ៤០នាក់ នូវម៉ូតូស៊ុយសាគីនិច ចំនួន ៤០ គ្រឿង មួកសុវត្ថិភាព៤០ និងផ្ដល់រង្វាន់លើកទឹកចិត្តជូនសាលារៀនទាំងអស់ដែលមានសិស្សនិទ្ទសA ចំនួន ៨០ លានរៀល។
ពិធីនេះបានប្រារព្ធឡើងនៅសាលាបឋមសិក្សាវិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ខេត្តព្រះសីហនុ។

