គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១០០ថ្ងៃ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង រាជធានីភ្នំពេញ។
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១០០ថ្ងៃ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួង រាជធានីភ្នំពេញ។

 

កិច្ចប្រជុំបូកសរុបការងាររបស់ក្រសួងព័ត៌មានរយៈ១០០ថ្ងៃ ដើមអាណត្តិទី៧ នៃរដ្ឋសភា បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ។ កិច្ចប្រជុំនាឱកាសនេះផ្តោតសំខាន់លើកិច្ចការងារសំខាន់ៗរបស់ក្រសួងព័ត៌មាន បានដាក់ចេញជាចក្ខុវិស័យរបស់ខ្លួនប្រែក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហរព័ត៌មាន និងសន្តិសុខព័ត៌មាន ។

បេសកកម្ម គឺការរៀបចំប្រពន្ធ័ និងយន្តការគ្រប់គ្រងព័ត៌មាន លំហរព័ត៌មាន និងសន្តិសុខព័ត៌មាន ក្នុងវិស័យព័ត៌មាន គឺជាចំណុចសំខាន់ដែលត្រូវធ្វើក្នុងរយៈពេល ១០០ ថ្ងៃកន្លងមកនេះ រួមទាំងចំណុចគន្លឹះជាច្រើនទៀតដូចជា ការចូលរួម គណនេយ្យភាព តម្លាភាព សុចរិតភាព ឧត្តមភាព ។ កិច្ចសហប្រតិបត្តិការ ពង្រឹងការអនុវត្តច្បាប់ មូលធនមនុស្ស ភាពជាអ្នកដឹកនាំ ប្រសិទ្ធភាពស្ថាប័ន និងគុណភាពការងារ ៕






Previous Post Next Post