គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ស្នើឱ្យរួមគ្នាផ្តល់សេរីភាពដល់ជនមានពិការភាព ដើម្បីចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ស្នើឱ្យរួមគ្នាផ្តល់សេរីភាពដល់ជនមានពិការភាព ដើម្បីចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ស្នើឱ្យរួមគ្នាផ្តល់សេរីភាពដល់ជនមានពិការភាព ដើម្បីចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន

តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើឲ្យរួមគ្នាផ្តល់សេរីភាពដល់ជនមានពិការភាពឲ្យចាកផុតពីការកេងប្រវ័ញ្ច អំពើហិង្សា និងការរំលោភបំពាន រួមទាំងផ្តល់កិច្ចការពារសុចរិតភាពនៃបុគ្គល សិទ្ធិសេរីភាពនៃការផ្លាស់ប្តូរទីលំនៅ សញ្ជាតិ ការរស់នៅដោយឯករាជ្យ និងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងសហគមន៍ និងគ្រប់វិស័យផងដែរ។





ឯកឧត្តម ឯម ច័ន្ទមករា លើកឡើងដូចនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពី «សិទ្ធិទទួលបានយុត្តិធម៌សម្រាប់ជនមានពិការភាពក្នុងប្រព័ន្ធយុត្តិធម៌» ដោយមានការចូលរួមពីអ្នកតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រួអេដា អិល ហាច (Roueida El Hage) ព្រមទាំង លោកស្រី ម៉ននី រង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ជាច្រើនរូបទៀត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរផារ៉ាដាយ។

ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានការពារសិទ្ធិក្នុងការចល័តទីផ្ទាល់ខ្លួន របស់ជនមានពិការភាព ហើយបានផ្តល់នូវសេរីភាពនៃការបញ្ចេញមតិយោបល់ រួមទាំងសិទ្ធិក្នុងការធ្វើជាម្ចាស់ក្នុងអចលនទ្រព្យ ឬសន្តតិកម្ម ដែលមានសិទ្ធិត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុផ្ទាល់ខ្លួន សិទ្ធិទទួលបានការចុះបញ្ជីអត្រានគោលដ្ឋាន អត្តសញ្ញាណបណ្ណ និងបណ្ណបើកបរជាដើម។

ទន្ទឹមនោះដែរ ឯកឧត្តម គូសបញ្ជាក់ថា ក្រសួងបានកំណត់ក្នុងច្បាប់ថ្មី នូវអ្វីដែលជាការយកចិត្តទុកដាក់លើបញ្ហានោះគឺ ស្រ្តីគ-ថ្លង់ នៅពេលដែលរងការរំលោភបំពានផ្លូវភេទនោះ គឺពិបាកក្នុងការរកអ្នកបកប្រែភាសាសញ្ញា ខណៈលោកព្រួយបារម្ភខ្លាចជនរងគ្រោះទទួលរងភាពអយុត្តិធម៌។

ឯកឧត្តម បានថ្លែងថា  «នៅពេលដែលគាត់ទទួលនូវការរំលោភបំពាន ជាពិសេសសេពសន្ថេវៈនោះ អ្វីដែលជាការព្រួយបារម្ភនោះគឺ តើអ្នកបកប្រែនោះគឺគាត់បកប្រែភាសាជនរគ្រោះគថ្លង់មកជាភាសាសម្រាប់មន្រ្តី និងក្រលាបញ្ជីបានយ៉ាងដូចម្តេច។ បើអ្នករៀនភាសាសញ្ញានោះ មិនជាបញ្ហានោះទេ សម្រាប់បញ្ហាគឺឋិតនៅត្រង់ថា ជនដែលមានពិការភាពគ-ថ្លង់នោះ មិនបានរៀនភាសា សញ្ញា ដូចនេះនៅពេលដែលគាត់មិនបានរៀនភាសាសញ្ញា ទោះបីជាមានគ្រូបកប្រែភាសាសញ្ញា ក៏មិនអាចជួយបានដែរដែរនោះជាបញ្ហា»។

ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា បានថ្លែងអរគុណចំពោះប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិ ដែលបានចាប់ផ្តើមមានការចាប់អារម្មណ៍ទៅលើសំណើររបស់ក្រសួងក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលជាមួយនឹងក្រុមព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង តាមបណ្តាខេត្តផ្សេងៗជាពិសេសមន្រ្តីយុត្តិធម៌។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ អំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ជាពិសេសកម្ពុជាបានដាក់ចេញនូវច្បាប់ លិខិតបទដ្ឋាន និងគោលនយោបាយសំខាន់ៗ មួយចំនួន ក្នុងការធានានូវការមិនរើសអើង ការផ្តល់ឱកាសស្មើភាពគ្នា និងការចូលរួមពេញលេញរបស់បងប្អូនជនមានពិការភាពនៅក្នុងសង្គម៕

Previous Post Next Post