គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់និងឆ្នោតឡូតូជាច្រើនកន្លែង កំពុងលួចបើកលេងយ៉ាងរលូន ផ្គើននិងបទបញ្ជា របស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីក្នុងទឹកដីស្រុកគំរៀង ខេត្តបាត់ដំបង
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់និងឆ្នោតឡូតូជាច្រើនកន្លែង កំពុងលួចបើកលេងយ៉ាងរលូន ផ្គើននិងបទបញ្ជា របស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីក្នុងទឹកដីស្រុកគំរៀង ខេត្តបាត់ដំបង


ខេត្តបាត់ដំបង៖តាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់និងឡូតូ បានរាយការណ៍មកប្រាប់ឲ្យភ្នាក់ងារសារព័ត៌មានយើងឲ្យដឹងថា÷ មានទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញនិងឡូតូខុសច្បាប់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យ ក្នុងស្រុកគំរៀង ដែលស្ថិតនៅក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង

រួមទាំងទីតាំងជាច្រើនកន្លែងទៀតកំពុងតែ បើកលេង យ៉ាងគគ្រឹកគ្រេង ដោយគ្មានអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ចុះបង្រ្កាបឡើយ។



ប្រភពដដែលបានបន្តទៀតថា កន្លងមកទីតាំងមាន់ជល់អនឡាញនិងឡូតូខុសច្បាប់ទាំងនេះ ធ្លាប់បង្រ្កាបម្តងរួចមកហើយ តែមិនដឹងយ៉ាងម៉េចបានជាលួចបើកលេងបានទៀត ហើយរដ្ឋាភិបាលបានដាក់បទបញ្ជា ជូនអាជ្ញាធរគ្រប់ខេត្ត/ក្រុងអំពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ឥលូវមកលួចបើកលេងយ៉ាងនេះ មិនដឹងថាសមត្ថកិច្ចដឹងដែរទេ? ឬមួយដឹងហើយធ្វើមិនដឹង ។

ពួកគាត់បន្តលើកឡើងថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអាចនឹងត្រូវថ្នាំសណ្ដំរបស់ម្ចាស់ទីតាំងហើយមើលទៅ បានជាភ្លេចបទបញ្ជារបស់សម្ដេច តេជោ អតីតនាយករដ្ឋមន្ត្រី ដោយអនុវត្ត  យ៉ាងមើងម៉ាត់ ចំពោះភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃទេដឹងទើបមិនបង្ក្រាបបែបនេះ។






សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  បានដាក់បទបញ្ជាឲ្យអភិបាលរាជធានីទាំង២៥ខេត្ត/ក្រុងដែលតម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋានស្រុកក្រុងខេត្ត ណាមិនបង្ក្រាបឬទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងត្រូវប្រឈមនិងការដកតំណែងទៀតផង  ។

ដូច្នេះជាចុងក្រោយពលរដ្ឋមានចំងល់ថា តើអាជ្ញាធរពាក់ព័ន្ធពិសេសសមត្ថកិច្ច អធិការស្រុកគំរៀង យល់យ៉ាងណាចំពោះបនល្បែងខាងលើនេះ។

ប្រជាពលរដ្ឋទាំងអស់រង់ចាំមើលចំណាត់ការរបស់លោកអធិការស្រុកគំរៀង តើអាចមានវិធានការការបង្ក្រាបចំពោះទីតាំងខាងលើបានដែរឬទេ៕

ជុំវិញករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬសមុីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ តាមរបបស្ដីពីអ្នកសារព័ត៌មាន សូមអរគុណ។🙏

Previous Post Next Post