គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកម្លាំងអន្តរាគន៍ ចុះត្រួតពិនិត្យ និងល្បាតតាមភូមិសាស្ត្រសំខាន់ៗ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំកម្លាំងអន្តរាគន៍ ចុះត្រួតពិនិត្យ និងល្បាតតាមភូមិសាស្ត្រសំខាន់ៗ

ខេត្តព្រៃវែង៖ នៅយប់ថ្ងៃអង្គារ ១៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងល្បាតការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងក្រុង-ស្រុកចំនួន ៤ គឺ ក្រុងព្រៃវែង ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានចុះត្រួតពិនិត្យ ធ្វើការណែនាំ និងសួរសុខទុក្ខកងកម្លាំង តាមបណ្ដាអធិដ្ឋាននគរបាលក្រុង-ស្រុក ខាងលើផងដែរ ៕






Previous Post Next Post