គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ ចូលរួមផ្សាយបន្តផ្ទាល់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង ក្រោមអធិបតីភាពឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកស្អែក
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយជាតិ-អន្តរជាតិ ចូលរួមផ្សាយបន្តផ្ទាល់ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង ក្រោមអធិបតីភាពឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកស្អែក

 (ភ្នំពេញ)៖ ក្រសួងព័ត៌មាន សូមស្នើដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិទាំងអស់ចូលរួមផ្សាយ បន្តផ្ទាល់ពីវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជាស្តីពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានទូលំទូលាយជូនដល់សាធារណជន។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្តី ដំបូងរបស់ខ្លួននេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៨៖០០ព្រឹក នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី។

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានទីភ្នាក់ងារ សារព័ត៌មានកម្ពុជា រួមនឹងបណ្ដាញព័ត៌មានសង្គមផ្សេងទៀតរបស់ខ្លួននឹងផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ៕

Previous Post Next Post