គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
អនិច្ចារ! នារីនិស្សិតគណនេយ្យឆ្នាំទី២ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអណោចអធ័ម
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

អនិច្ចារ! នារីនិស្សិតគណនេយ្យឆ្នាំទី២ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងអណោចអធ័ម

ព្រះសីហនុ ៖ តាមព័ត៌មានបឋមបានរាយការណ៍មកថា មាននារីជានិស្សិតគណនេយ្យឆ្នាំទី២ម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយ រថយន្ដបង្កបានបើកបុកពេញទំហឹងខណ:នាងកំពុងជិះម៉ូតូតាមផ្លូវបណ្តាលឲ្យស្លាបើបាតើបង់ជីវិត្តភ្លាមៗតែម្តង រីឯរថយន្តត្រូវបានប្រជាពលរដ្ឋចាប់ផងដែរ។

គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ លេីផ្លូវជាតិលេខ០៤ គីឡូម៉ែត្រលេខ២០៨-២០៩ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមមន្ត្រីនគរបាលឲ្យដឹងថា ជនរង គ្រោះមានឈ្មោះ សេក ស្រីឡៃ ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានពហុបច្ចេសទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ ទិត្យ វាសនា ។

សក្សីបានប្រាប់ប៉ូលិសថា មុនពេលកើតមានគេឃើញរថយន្តនឹងម៉ូតូ បានបើកបរក្នុងទិសដៅផ្ទុយគ្នា លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបានបើកប្រជែកនឹងរថយន្តមួយគ្រឿងទៀត ហើយបានជ្រុលចង្កូតបណ្ដាលឱ្យបុកម៉ូតូជនរងគ្រោះចំពីមុខពេញទំហឹងតែម្តង បណ្តាលឲ្យនារីរងគ្រោះប៉ើងខ្ទាតចេញពីម៉ូតូស្លាប់បាត់បង់ជីវិតតែម្តង។

សពនារីរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនអ្នកបង្ករថយន្តខាងលើបាននាំខ្លួនទៅសាកសួរនៅអធិការដ្ឋាននរគបាលស្រុកព្រៃនប់ដើម្បីដោះស្រាយតាមនិតិវិធី៕





Previous Post Next Post