ខ្ញុំបាទ ថាំង ប៊ុនសុង និងសហការី ក្រុមគ្រួសារ សូមគោរព ចូលរួមអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលត្រូវបាន ព្រះករុណាព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្ដុង្គឧត្ដមបំផុត តែមួយគត់ នៃរាជបណ្ឌិត្យសភាកម្ពុជា ជា « កិត្តិទេសាភិបាលបណ្ឌិត»។
ខ្ញុំបាទសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះ « ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត » និង លោកជំទាវ ក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ និង សូមទទួលបានជោគជ័យគ្រប់ភារកិច្ច។ 🎈🙏🎁❤️#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
—- —-
សូមគោរពអបអរសាទរ ពីខ្ញុំបាទ ថាំង ប៊ុនសុង
-ទីប្រឹក្សារាជរដ្ឋាភិបាល
-អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំជើងគួន ស្រុកសំរោង តាកែវ
-ចាងហ្វាង គេហទំព័រព័ត៌មាន ថ្មីពិត
-ប្រធាន ចលនាអបរំ និង ផ្សព្វផ្សាយ សមាគមរាជសីហ៍
-អគ្គលេខាធិការ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា







