គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិកបក្សថ្មី ការសំណេះសំណាលជាមួយសមាជិកគណបក្ស......
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិកបក្សថ្មី ការសំណេះសំណាលជាមួយសមាជិកគណបក្ស......

 រាជធានីភ្នំពេញ៖នា.ព្រឹកថ្ងៃទី៩ ខែមេសាឆ្នាំ ២០២៣ នេះ គណបក្សប្រជាជនរាជធានីភ្នំពេញបានសម្រេចបង្កើតសាខាចល័តគណបក្សដើម្បីកៀគរអ្នកគាំទ្របន្ថែម និងបានតែងតាំងអតីតមន្ត្រីគណបក្សប្រឆាំងជាប្រធានសាខាចល័តនេះ។

អតីតសមាជិកគណបក្សភ្លើងទៀន លោក ឆេង គឹមសេង ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស ជាមួយនឹងអតីតមនុស្សមកពីគណបក្សប្រឆាំងមួយចំនួនទៀតជាអនុប្រធាន និងសមាជិក។

.

យោងតាមការប្រកាសសេចក្ដីសម្រេចនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ សាខាចល័តមូលដ្ឋានគណបក្សរាជធានីភ្នំពេញគឺចំណុះឱ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។

ជំនួយការសម្ដេចតេជោ ហ៊ុន សែន គឺលោក ដួង ដារ៉ា បានស្វាគមន៍ការបង្កើតសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស នេះ ដោយថាសាខានេះនឹងជួយចុះពន្យល់តាមមូលដ្ឋានក្នុងរាជធានីភ្នំពេញទាំងមូលបញ្ជៀបព័ត៌មានដល់សមាជិកប្រឆាំងឱ្យវិលត្រលប់មករួមរស់ និងគាំទ្រគណបក្សប្រជាជនវិញ។

.គួរឱ្យដឹងថានៅថ្ងៃនេះសាខាចល័តគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស បានប្រមូលសមាជិកគាំទ្រពីបក្សប្រឆាំងឱ្យមកចូលជាសមាជិកគណបក្សប្រជាជនបានជាង ១ ៤០០នាក់ហើយ៕










Previous Post Next Post