រដ្ឋបាលរាជធានីភ្នំពេញសូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមក្នុងកម្មវិធី "សង្ក្រាន្តវត្តភ្នំ" របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ យុវជនយុវនារី បុគ្គលិកអនាម័យ និងជំនាញពាក់ព័ន្ធទាំងអស់ ប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព ភាពស្និតស្នាល ការយោគយល់អធ្យាស្រ័យគ្នា និងការទទួលខុសត្រូវខ្ពស់បំផុត។ភាពសប្បាយរីករាយ សេចក្តីសុខសុវត្ថិភាព កើតមានបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។
🎉សូមរីករាយឆ្នាំថ្មីក្រោមម្លប់នៃសន្តិភាព🎉
🎉សូមរីករាយឆ្នាំថ្មីក្រោមម្លប់នៃសន្តិភាព🎉




















