ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន និងលោកជំទាវ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយគ្រឿងឧបភោគបរិភោគ ជូនសាសនិកឥស្លាមនៅទូទាំងឃុំព្រែកតានង់ ចំនួន ៧៩៥គ្រួសារ សម្រាប់ទទួលទានក្នុងពិធីបួសរ៉ាម៉ាឌន ដែលកញ្ចប់ឃីតនីមួយៗរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០១កេះ, ត្រីខ ០១យួរ, ប្រេងឆា ៣លីត្រ, ខ្ទឹមស ០២គីឡូក្រាម, ខ្ទឹមបារាំង ០២គីឡូក្រាម, អំបិល ០១គីឡូក្រាម (១ឃីត ផ្តល់ជូន ២គ្រួសារ) ដែលនេះជាការជាជំនួយរបស់អង្គការ LIFE តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិន ៕





