គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ផ្ទះឈើលើ ថ្មក្រោម សំយ៉ាបដែកប្រក់ស័ង្កសីខាងមុខ២ខ្នង និងជាផ្ទះលក់អីវ៉ាន់ចាប់ហួយ ស្ថិតនៅជាប់គ្នា ត្រូវបានអគ្គិឆាបឆេះទាំងស្រុង...
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ផ្ទះឈើលើ ថ្មក្រោម សំយ៉ាបដែកប្រក់ស័ង្កសីខាងមុខ២ខ្នង និងជាផ្ទះលក់អីវ៉ាន់ចាប់ហួយ ស្ថិតនៅជាប់គ្នា ត្រូវបានអគ្គិឆាបឆេះទាំងស្រុង...

ភ្នំពេញ :  អគ្គិភ័យឆេះផ្ទះនៅថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។ នៅមុនពេលកើតហេតុគេឃើញ ឆ្លងចរន្តអគ្គិសនីនៅផ្ទះខាងលិចមុនគេ បន្ទាប់មកបានរាលដាលដល់ផ្ទះខាងកើតជាប់គ្នាមួយទៀត ហើយភ្លាមៗនោះអ្នកភូមិមួយចំនួនបាននាំគ្នាជួយពន្លត់ និងមួយចំនួនទៀតជួយជញ្ជូនអីវ៉ាន់ចេញពីអណ្ដាតភ្លើងយ៉ាងសស្រាក់សស្រាំ ។

ប៉ុន្តែទោះជាខំពន្លត់យ៉ាងណាក៏ភ្លើងពុំបានថមថយឬរលត់នោះឡើយ ខណៈនោះភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ប្រទះឡាង បានរាយការណ៍និងសុំជំនួយពីក្រុមរថយន្តពន្លត់អគ្គិភ័យ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ពន្លត់ជាច្រើនគ្រឿងទើបភ្លើងរលត់ទៅវិញទាំងស្រុង ។





ភ្លើងបានរលត់មែន ប៉ុន្តែផ្ទះទាំង២ខ្នងនោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង រួមជាមួយអីវ៉ាន់មួយចំនួននៅក្នុងនោះផងដែរ ហើយអីវ៉ាន់មួយចំនួនទៀតត្រូវបានអ្នកភូមិជួយជញ្ជូនយកចេញក្រៅផុតពីអណ្ដាតភ្លើង ។ 

មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះឡើង សង្ស័យផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ប៉ុន្តែពុំបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះដោយការរលាកភ្លើងនោះឡើយ ៕

Previous Post Next Post