គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ រៀបចំដំណើរទស្សនកិច្ចសមាជិកា ស.ស.យ.ក រាជធានីភ្នំពេញ  ក្រោមប្រធានបទ "ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល" ដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ដែលដឹកនាំដោយលោកជំទាវ ឌិត នីតា នៅតំបន់ប្រើប្រាស់ច្រើនព្រែកទឹកសាបក្បាលឆាយ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។








កម្មវិធីទស្សនកិច្ចនេះ រៀបចំឡើងដើម្បីបណ្តុះស្មារតីសាមគ្គីភាព ជំរុញលើកទឹកចិត្ត ការទំនាក់ទំនងល្អរវាងសមាជិកាជាស្រ្តី ភាពជាអ្នកដឹកនាំ ពង្រឹងសមត្ថភាពខ្លួនឯង ក្នុងការចូលរួមគ្រប់សកម្មភាពសង្គម និងជាចំណែកក្នុងចូលរួមការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលជាធនធានមនុស្សមានថាមវន្ត និងជាកម្លាំងចលករ ក្នុងការរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចសង្គម និងមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងបច្ចេកទេស ដែលជាគ្រឹះសម្រាប់ការចូលរួមប្រកួតប្រជែងប្រកបដោយសក្តានុពលលើគ្រប់វិស័យ។

#សសយក #ស្ត្រីនិងសន្តិភាព 

#យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ

Previous Post Next Post