កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសកម្មភាពពាក់ព័ន្ធវិស័យភ័ស្ដុភារកម្ម ក្រោមកិច្ចសហការរវាងជប៉ុន និងបណ្ដាប្រទេសសមាជិកអាស៊ាន៖
(១) គម្រោងភ័ស្ដុភារកម្មនៃខ្សែច្រវ៉ាក់ត្រជាក់
(២) ការកសាងសមត្ថភាពលើវិស័យភ័ស្ដុភារកម្ម និង
(៣) គម្រោងភ័ស្ដុភារកម្មបៃតងក្រោមចក្ខុវិស័យ និងផែនការសកម្មភាពភ័ស្ដុភារកម្មបៃតង។
នៅក្នុងកិច្ចប្រជុំនេះផងដែរអគ្គនាយកដ្ឋានភស្ដុភារកម្មបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព ក្នុងការអនុវត្ត Cold Chain Guideline និងរាយការណ៍អំពីលទ្ធផលនៃ ការផ្សព្វផ្សាយអំពីភ័ស្ដុភារកម្មបៃតង លើកទី៤ (4th Green Logistics Partnership Conference) ដែលបានរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
ឯកឧត្ដមអគ្គនាយកបានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានភ័ស្ដុភារកម្មសូមយកចិត្តទុកដាក់ស្វែងយល់សិក្សាពីបណ្ដាប្រទេសអាស៊ានទាំងអស់លើវិស័យភ័ស្ដុភារកម្ម នឹងទាញយកសារៈប្រយោជន៍ពីកិច្ចប្រជុំនេះ ដើម្បីជាចំណេះដឹងយុទ្ធសាស្ត្រក្នុងការទាក់ទាញអ្នកជំនាញបរទេសឲ្យមកសិក្សាស្រាវជ្រាវដើម្បីស្វែងរកលទ្ធភាពសហការវិនិយោគគម្រោង cold chain នៅប្រទេសកម្ពុជាផងដែរ៕















