គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង អំពាវនាវដល់អាជីវករ ត្រូវគិតពីគុណភាពចំណីអាហារ និងតម្លៃសម្រាប់ភ្ញៀវទេសចរណ៍
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង អំពាវនាវដល់អាជីវករ ត្រូវគិតពីគុណភាពចំណីអាហារ និងតម្លៃសម្រាប់ភ្ញៀវទេសចរណ៍

 ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានអំពាវនាវដល់អាជីវករ ដែលកំពុងធ្វើអាជីវ កម្មនៅទូទាំងខេត្ត ពិសេសនៅតំបន់ទេចរណ៍ត្រូវតែគិតគូរពីគុណភាពចំណីអាហារ និងដាក់តម្លៃឱ្យភ្ញៀវទេចរបានដឹង។

លោក សុខ ច័ន្ទគ្រឹះស្នា ប្រធានមន្ទីរទេចរណ៍ខេត្តកោះកុង នៅក្នុងសន្និសីទ សារព័ត៌មាន នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវ ដល់អាជីវករទាំងអស់ ត្រូវតែគិតសំខាន់ពីគុណភាពចំណីអាហារ និងមតម្លៃសមរម្យ ចំពោះភ្ញៀវទេសចរ។

លោកថា ការធ្វើបែបនេះដើម្បីទាក់ទាញអ្នកទេសចរទាំងជាតិ និងអន្តរជាតិ ទៅទស្សនានៅខេត្តកោះកុងឱ្យបានច្រើន ខណៈនៅខេត្តដែលសម្បូរទៅដោយឆ្នេរ និងកោះ ដែលជា កន្លែងទេសចរណ៍យ៉ាងច្រើនក្នុងការទាក់ទាញអ្នកទេសចរ។

លោកប្រធានមន្ទីរទេសចរណ៍បានលើកឡើងថា នៅខេត្តកោះកុង មានឆ្លេរសមុទ្រ វែងជាងគេ និងមានគ្រឿងសមុទ្រល្អ ដូច្នេះបងប្អូនអ្នកទេសចរ អាចទៅលេងកោះកុងបាន។ ពិសេសនោះ ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ អាចទៅលេងបាន ពិសេសនោះ នៅស្រុកស្រែអំបិល ដែលមានកន្លែង ទេសចរណ៍ច្រើនកន្លែង។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ថា «ទោះបីកន្លងមក ជំងឺកូវីដ១៩ បានវាយលុក នៅប្រទេសកម្ពុជាក្តី តែខេត្តកោះកុងនៅតែមានភ្ញៀវទេចរទៅលេងច្រើន។ ជាក់ស្តែងនៅ ឆ្នាំ២០២០ នៅរាជធានី ខេត្ត ទាំងអស់ មានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែ នៅកោះកុង មានភ្ញៀងទៅលេងច្រើន»។ អីចឹងកោះ មានអំណោយផលផ្នែកខ្យល់អាកាសល្អ នៅឆ្នាំ២០២០ យើងទទួលបានភ្ញៀវទេចរទៅលេងបានជាង ៤០ម៉ឺននាក់។

លោកថា នៅឆ្នាំ២០២១ កោះកុង បានជួបវិបត្តិកូវីដ១៩ ប៉ុន្តែក៏នៅមានអ្នកទេសចរទៅ លេង២១ម៉ឺននាក់ដែរ ហើយនៅឆ្នាំ២០២២ កូវីដ១៩ បានធូរស្បើយឡើងវិញ ធ្វើឱ្យវិស័យទេសចរណ៍កើនឡើង៤០ម៉ឺននាក់ មាន៩១ភាគរយ ។

ជាមួយគ្នានោះដែរ លោកប្រធានមន្ទីរទេសចរណ៍ក៏បានលើកឡើងថានៅពេលផ្លូវ៤៨ និងផ្លូវជាតិ១០សាងសង់រួច នឹងធ្វើឱ្យខេត្តកោះកុងមានភ្ញៀងទេសចរ កើនរហូតដល់ ជាង៥០ម៉ឺននាក់។ នៅពេលភ្ញៀងទេសចរកើនឡើងនោះ នឹងចូលរួមលើកកម្ពស់ដល់ ជីវភាពអាជីវករ ប្រជាពលរដ្ឋ ពិសេសនោះវិស័យទេសចរណ៍ នឹងទទួល ចំណូលបានច្រើនផងដែរ។

លោក សុខ ច័ន្ទគ្រឹះស្នា បានគូសបញ្ជាក់ថា «កោះកុងមានសក្តានុពលទេសចរណ៍បែប ធម្មជាតិដូចជា៖តំបន់ទេសចរណ៍កោះខ្យល់ កោះកុងក្រៅ តំបន់ស្ទឹងអារ៉ែង ស្ទឹងពពក តំបន់ជីផាក់ជាដើម។ ប៉ុន្តែអ្វីដែលខ្ញុំស្នើសុំនោះគឺឱ្យបងប្អូនអាជីវករ និងភ្ញៀវទេសចរ ទៅកោះកុង គឺត្រូវយកចិត្តទុកដាក់ក្នុងទទួលភ្ញៀវទេសចរ និងដាក់តម្លៃឱ្យភ្ញៀវ ទេសចរបានដឹង។ ទន្ទឹមនេះ គឺម្ហូបអាហារត្រូវគិតពីសុវត្ថិភាព ព្រោះថា បើភ្ញៀវគេហូប ហើយឈឺពោះ គេនឹងឈប់មកហូបទៀតហើយ»។

លោកប្រធានមន្ទីរទេសចរណ៍ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរដែលទៅលេង គួរនាំគ្នាចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាត ដោយហូបរួចហើយនាគ្នា វេចខ្ចប់ទុកឱ្យ បានត្រឹមត្រូវ៕


Previous Post Next Post