គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បុរសម្នាក់ បើករថយន្តលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀត ចំពាក់កណ្ដាលចំហៀងខាងឆ្វេង បណ្ដាលឲ្យរងការខូចខាត
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

បុរសម្នាក់ បើករថយន្តលឿន ដល់ផ្លូវបំបែកជាបួន ជ្រុលទៅបុករថយន្ត មួយគ្រឿងទៀត ចំពាក់កណ្ដាលចំហៀងខាងឆ្វេង បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ ៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពី យប់ថ្ងៃទី ១៩ខែធ្នូឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងនឹងផ្លូវ ១០៦ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BM-4532 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តបង្កម៉ាកFORTHING ពណ៌សមួយគ្រឿងពាក់


ស្លាកលេខ ភ្នំពេញ 2BS-1211បើកបរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន បានជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ចំពាក់កណ្តាលទ្វាខាងឆ្វេងពេញទំហឹង បណ្តាលឲ្យខូចយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស ។


សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ក្រោយមកដោយភាគីរថយន្តបង្កម៉ាកFOR THING ព្រមសងសំណងឲ្យម្ចាស់រថយន្ត toyota prius ជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Previous Post Next Post