គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បុកម៉ូតូ អូសប្រហែល៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ នៅភ្នំពេញ
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បុកម៉ូតូ អូសប្រហែល៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ នៅភ្នំពេញ


ភ្នំពេញ: នា ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BL-0786 បើកបរបុកម៉ូតូ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FI-2296 អូសប្រហែល៥០ ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ទីតាំងតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។






នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកPrius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BL-0786 បើកបរដោយជនមិន ស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលទៅបុកម៉ូតូមួយ គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1FI-2296 អូសប្រហែលជា៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ ។ ជនរងគ្រោះមានវ័យរាងចំណាស់បន្តិច ប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប នៅកន្លែងកើតហេតុនោះ គេតែងហៅគាត់ថាតាម៉ូតូឌុប ។ សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗ ធ្វើការពិនិត្យមើល ។ បន្ទាប់មកបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន នៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនាពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕

Previous Post Next Post