គេហទំព័រ ប៊ី អេស ធី ហតញូស៍ (BST-HOTNEWS) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
បំបែកសំណុំរឿងឃាត.ក.ម្ម ! សមត្ថកិច្ចឃាត់ជនសង្ស័យ ដែលយក.កាំ.បិ.ត.អា.រ ក ចា.ក់ស.ម្លា.ប់.លើនារីរងគ្រោះ ផ្តើមចេញពីការប្រច័ណ្ឌ ជនសង្ស័យនិងជនរងគ្រោះ ត្រូវជាសង្សារនិងគ្នាហើយទើបនឹងស្គាល់គ្នាបានមួយខែជាង
រក្សាសិទ្ធិគ្រប់យ៉ាងដោយគេហទំព័រ BST "www.bst-hotnews.com" ដំណើការតាមប្រកាសលេខ ០២២ ប្រក.ម.ព ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣មានអាសយដ្ឋានផ្ទះលេខ ១០ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។​

បំបែកសំណុំរឿងឃាត.ក.ម្ម ! សមត្ថកិច្ចឃាត់ជនសង្ស័យ ដែលយក.កាំ.បិ.ត.អា.រ ក ចា.ក់ស.ម្លា.ប់.លើនារីរងគ្រោះ ផ្តើមចេញពីការប្រច័ណ្ឌ ជនសង្ស័យនិងជនរងគ្រោះ ត្រូវជាសង្សារនិងគ្នាហើយទើបនឹងស្គាល់គ្នាបានមួយខែជាង

ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ឃាត់ជនសង្ស័យដែលយក.កាំ.បិត.អា.ក.ចា.ក់.ស.ម្លា.ប់.លើនារីរងគ្រោះដែលត្រូវជាសង្សារបានហើយ  ។ ហេតុការណ៏នេះបានកើតឡើងនៅ វេលាម៉ោង ០៦និង៤០នាទីថ្ងៃដដែលស្ថិត នៅត្រង់ចំណុចក្នុងព្រៃកែងរួតចំប៉ី ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ។




លោកអនុសេនីយ៍ឯកអ៊ុជប៊ុនអ៊ុយនាយប៉ុស្តិ៍សង្កាត់អូរស្មាច់ បានឲ្យដឹងថា  មុនកើតករណី ឃាតកម្មបង្កឡើងដោយជនសង្ស័យឈ្មោះ ជា និរន្តរ៍ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកូនកាំបិតចង់ស្រួចចាក់ទៅលើក្បាលពោះ បំពង់ករ និងអាករលើជនរងគ្រោះឈ្មោះ ដុំ ស៊ីណេត ហៅ ទូងភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង .ខេត្តឧត្តរមានជ័យ មុខរបរ: កម្មករអនាម័យក្រុមហ៊ុនអូរស្មាច់រីសត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។



ករណីឃាតកម្មនៅត្រង់ចំណុចនេះ ផ្តើមចេញពីការប្រច័ណ្ឌហើយជនសង្ស័យនិងជនរងគ្រោះត្រូវជាសង្សារនិងគ្នា ហើយទើបនឹងស្គាល់គ្នាបានមួយខែជាងប៉ុណ្ណោះ ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូត្រឡប់ទៅដេកសម្រាកនៅផ្ទះវិញ លុះនៅថ្ងៃដដែលក្រោយពីមានការរាយការណ៏ពីប្រជាពលរដ្ឋឲ្យដឹងថា បានប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការខេត្តបញ្ជាឲ្យកម្លាំងជំនាញសហការណ៏ជាមួយអធិការនិងកម្លាំងប៉ុស្តិ៏ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ ។ជនសង្ស័យនេះ រួមនិងវត្ថុតាងមានកាំបិតម៉ូតូ១គ្រឿង ដែលជិះធ្វើសកម្មភាពត្រូវបានកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការក្រុងសំរោងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ធ្វើការឃាត់ខ្លួនដើម្បីសួរនាំ និងបញ្ជូនទៅស្នងការខេត្តកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់

Previous Post Next Post